khmer eng
  • សម្តេច​ភក្តី សាយ ឈុំ ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ២០២០ នៅវិមានឯករាជ្យ។

    ទិវា បុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា រំលឹក ឲ្យ ឃើញ ពី ព្រះរាជ បេសកកម្ម ដើម្បីជាតិមាតុភូមិ និង ប្រជារាស្ត្រ ខ្មែរ របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតា ឯករាជ្យ ជាតិ ព្រះ បរម រតន កោដ្ឋ ដែល ព្រះអង្គ បាន លះបង់ ព្រះកាយពល និង ព្រះ បញ្ញាញាណ យ៉ាង ក្លៀវក្លា បំផុត ធ្វើការ តស៊ូ ក្នុង ក្របខ័ណ្ឌ នៃ ព្រះរាជ បូ ជនី កិច្ច ដើម្បី ទាមទារ ឯករាជ្យ ដ៏ ពិតប្រាកដ នៅ កម្ពុជា ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត